ភ្នំពេញៈ នៅវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវវ៉េងស្រេង ម្ដុំស្តុបទួលពង្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ ២នាក់៖
១/ឈ្មោះ សៀក សុខា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតនៅ ខេត្តកំពង់ចាម។
២/មិនស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់។
អ្នកទាំង ២បើកបរម៉ូតូម៉ាក ស៊ុយ ហ្ស៊ុយគីលែត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HB-5569 ។
រថយន្ត កុងតឺន័រ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-4344 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ក្រោយកើតហេតុបើករត់ តែត្រូវប៉ូលិសដេញចាប់ឃាត់បាន ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តបង្ក និងម៉ូតូជនរងគ្រោះ ធ្វើដំណើរស្របទិសគ្នាពីកើតទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុ រថយន្តបានកៀរម៉ូតូដួល និងកិន បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ហើយព្យាយាមបើករត់គេច ចុងក្រោយត្រូវសមត្ថកិច្ច ដេញចាប់ឃាត់ខ្លួនបាន បញ្ជូនទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក រីឯវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសធ្ងន់ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់