ព័ត៌មានជាតិ

សំណាងល្អ គ្មានមនុស្សរងរបួស បំណងចង់ឲ្យផុតទៅមុន ប៉ុន្តែមិនផុត ត្រូវរថភ្លើងបុកអូសជាង ១០០ម៉ែត្រ

កណ្ដាលៈ នៅរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល មានករណីរថយន្តមួយគ្រឿង បើកឆ្លងកាត់រថភ្លើងមិនទាន់ផុត ត្រូវរថភ្លើងបុកអូសជាង ១០០ម៉ែត្រ។

រថយន្ដម៉ាក Ford Ranger ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AC-2252 ដោយព្យាយាមបើកទៅមុខឲ្យផុត ដើម្បីបានទៅមុនរថភ្លើង ប៉ុន្ដែមិនបាន សម្រេច ក៏ត្រូវរថភ្លើងបើកបុកចំផ្នែកខាងក្រោយពេញទំហឹងអូសជាង ១០០ម៉ែត្រតែម្ដង ។

សូមបញ្ជាក់៖ ករណីនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសទេ គ្រាន់តែខូចខាតរថយន្ត៕

មតិយោបល់