ព័ត៌មានជាតិ

រថយន្តLEXUS.LS 4.60Lពាក់ផ្លាកលេខខេមរភូមិន្ទ០១. ២-៨៥៥៤ បុកម៉ូតូរបួសធ្ងន់២នាក់បើកគេចរហូតដល់ក្នុងវត្តទើបឃាត់បាន

សៀមរាប:នៅថ្ងៃទី១៨ ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៥ និង៤០ នាទីមានករណីគ្រោះថ្នាក់
ចរាចរណ៍រវាង រថយន្ត និង ម៉ូតូត្រង់ចំណុចទល់មុខផ្ទះឈ្មោះតាន់ ធុល ស្ថិតនៅក្នុងភូមិ
ពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែងខេត្តសៀមរាប ចន្លោះបង្គោលគីឡូម៉ែតលេខ ២៥១-២៥២
លើផ្លូវជាតិលេខ៦ ។

តាមសមត្ថកិច្ចឲ្យដឹងថាមានរថយន្តមួយគ្រឿងម៉ាកLEXUS.LS 4.60L ពាក់ផ្លាកលេខខេមរភូមិន្ទ០១: ២-៨៥៥៤ ប្រភេទទេសចរណ៍ ពណ៌ខ្មៅអ្នកបើកបរមិស្គាល់អត្តសញាណ ទិសដៅពីកើតទៅលិច ។
– បានបុកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ផលិតឆ្នាំ២០១៧ពាក់ផ្លាកលេខសៀមរាប 1Y- 7118
ពណ៌ខ្មៅ ប្រភេទស្រី អ្នកបើកបរឈ្មោះ ផុន ហេង ភេទស្រី អាយុ២៣ឆ្នាំ ទីលំនៅភូមិតាយ៉ុន ឃុំស្ពានត្នោត ស្រុកជីក្រែងខេត្តសៀមរាប ដឹកមនុស្សម្នាក់ឈ្មោះ តឿ ធី ភេទស្រីអាយុ១៣ឆ្នាំ ត្រូវជាប្អូនទិសដៅពីត្បូង ទៅជើង ។

បណ្ដាលឲ្យរបួសធ្ងន់២នាក់
១- ឈ្មោះ ផុន ហេង ភេទស្រីអ្នកបើកបរម៉ូតូ (ពាក់មួក)
២- ឈ្មោះតឿ ធី អ្នករួមដំណើរជាមួយម៉តូ(ពាក់មួក)
ខូចខាតម៉ូតូមួយគ្រឿងធ្ងន់ រថយន្តមួយគ្រឿងមធ្យម ។
មូលហេតុ ម៉ូតូឆ្លងកាត់ផ្លូវមិនប្រុងប្រយ័ត្ន និងរថយន្តបើកបរល្បឿនលឿន ។

ក្រោយពេលកើតហេតុរថយន្តបើករថយន្តរត់គេចពីកន្លែងកើតហេតុបង្រ្កាបបាននៅក្នុងវត្ត ខ្នាធ្នង់ស្ថិតនៅភូមិគោករមាស ឃុំគោកធ្លកក្រោម ស្រុកជីក្រែងអ្នកបើកបរមិនស្គាល់
អត្តសញ្ញាណគេចខ្លួន តែឃាត់បានជនសង្ស័យ ឈ្មោះ ទិតវាសនា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះ៩៤១ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅចំណុចវាលស្រែខាងលិចវត្ត ។

រថយន្តយកមករក្សាទុកនៅអង្គភាពដើម្បីអនុវត្តន៍តាមនិតិវិធី៕

មតិយោបល់