ឧត្ដរមានជ័យៈ មន្រ្ដីនគរបាលបំរើការងារនៅវរ:ការពារព្រំដែនគោកលេខ៧០២ បានឆក់ខ្សែរភ្លើងស្លាប់ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះដែលបានឆក់ខ្សែភ្លើងស្លាប់ គឺ ឈ្មោះលោកអនុសេនីយ៍ឯក ពួង វឿត ឋានៈនាយរងផ្នែកសេនាធិការ មានអត្ថលេខ៣៥៥៧៣ ។ ដោយបានទទួលមរណៈភាព ដោយខ្សែភ្លើង ឆក់ នៅនិងផ្ទះ នៅភូមិជប់គគីខាងកើត ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបន្តថា មូលហេតុបណ្តាលមកពីតខ្សែរភ្លើងចូលក្នុងផ្ទះ ខុសបច្ចេកទេស បណ្តាលឲ្យខ្សែភ្លើងឆក់ដួលសន្លប់បាត់បងស្មារតី នៅនឹងកន្លែង ហើយបានបញ្ជូនទៅមន្ទីរពេទ្យស្រុកបានគ្រួត ខេត្តបុរីរ៉ាំ ប្រទេសថៃ តាមច្រកព្រំដែនជប់គគីរ។ និងបានទទួលមរណៈភាពនៅពេលបានបញ្ជូនទៅដល់ពេទ្យ ស្រុកថៃ។
បច្ចុប្បន្នសាកសព ត្រូវបានក្រុមគ្រួសារបញ្ជូនមកដល់លំនៅដ្ឋាន នៅភូមិជប់គគីរ ឃុំអំពិល ស្រុកបន្ទាយអំពិលវិញហើយនិងធ្វើបុណ្យទៅតាមប្រពៃណី៕
មតិយោបល់