ព័ត៌មានជាតិ

ស្លាប់ម្នាក់រងរបួសធ្ងន់ ៣នាក់ ករណីបើកបរមិនប្រកាន់ស្ដាំ

ស្វាយរៀង: កាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតលើផ្លូវលេខ៣១៧ ក្នុងភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ។

១/ម៉ូតូម៉ាក អ៊ិចស្ទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សួស ឃីម អាយុ ១៩ឆ្នាំ (ស្លាប់) មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ម៉ៅ សុផែន អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់។
២/ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1J -5034 អ្នកបើកបរឈ្មោះ សុង សំអាន ភេទប្រុស អាយុ ២៥ឆ្នាំ
និងអ្នករួមដំណើរឈ្មោះ កន ចន្ថន ភេទប្រុស អាយុ ២៤ឆ្នាំ អ្នកទាំងពីរមានមុខរបរ កម្មកររោងចក្រ រស់នៅភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង រងរបួសធ្ងន់ ។

មូលហេតុ៖ បើកបរមិនប្រកាន់ស្ដាំ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំរមាំងថ្កោល ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់