ព័ត៌មានជាតិ

រថយន្តបុករថយន្តកិនម៉ូតូ០២គ្រឿងរបួសធ្ងន់៣នាក់

កំពង់ស្ពឺ់: នៅវេលាម៉ោង១៥និង៤០នាទីត្រូវនឹងថ្ងៃទី១៦សីហា២០១៩មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្តបើកបញ្ច្រាសទិសគ្នាកិនម៉ូតូ០២គ្រឿងពីកើតទៅលិចលើស្ពានពាមភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្ត កំពង់ស្ពឺ។
សមត្ថិច្ចឲ្យដឹងថារថយន្តម៉ាកហ៊ីយ៉ាន់ដាយ(បែនដឹកដី)ពណ៍សពាក់លេខកំពង់ស្ពឺ3A 5305បើកកើតទៅលិចអ្នកបើកបរមិនស្គាល់ឈ្មោះ
-ម៉ូតូម៉ាកសេ១២៥ពាក់ស្លាកលេខភ្នំពេញ1CT 0683បើកពីកើតទៅលិចលុះបើកមកដល់ចំណុចខាងលើបានបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយបែនដឹកដីពណ៌ខៀវពាក់លេខភ្នំពេញ3A 3547 បើកលិចទៅកើត
១អ្នកបើកឈ្មោះអឿន ចាន់ធាភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិថ្មី សង្កាត់កណ្តោដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
បានកិនម៉ូតូ០២គ្រឿងបើកពីកើតទៅលិចម៉ូតូសេ១២៥សេរី០៨ពាក់ស្លាកលេខកំពង់ស្ពឺ1B 7614បើកពីកើតទៅលិច
១-អ្នកបើកបរឈ្មោះភាព វិច្ឆិកាភេទស្រីអាយុ២៧ឆ្នាំរស់នៅភូមិដក់ព សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ(របួសធ្ងន់)
២_ឈ្មោះចេន សុភា ភេទស្រីអាយុ២៧ឆ្នាំរស់នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ(របួសធ្ងន់)
_ម៉ូតូម៉ាកសេ១២៥សេរី015ពាក់លេខកំពង់ស្ពឺ1J 6910បើកកើតទៅលិច
១_អ្នកបើកបរឈ្មោះស៊ីវ ចាន់ធីភេទស្រីអាយុ២៥ឆ្នាំរស់នៅភូមិត្រពាំងអោប ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ(របួសធ្ងន់)
2_ឈ្មោះសៅ រតនាភេទស្រីអាយុ១៨ឆ្នាំរស់នៅភូមិជាមួយគ្នា(ស្លាប់)
ករណី នេះបានឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់ឈ្មោះអឿន ចាន់ធាភេទប្រុសអាយុ២៥ឆ្នាំ
ករណីនេះបណ្តាលឲ្យរងរបួសមនុស្សនិងខូចខាតសំភារះដូចខាងក្រោម
-រងរបួសធ្ងន់០៣នាក់ស្រីស្លាប់០១នាក់ស្រី
-ខូចខាតម៉ូតូធ្ងន់០២គ្រឿង
រថយន្តខូចខាតស្រាល០២គ្រឿង
វត្ថុ តាងត្រូវបានយកមករក្សារទុកនៅការិយាល័យចរាចរណ៍ខេត្តកំពង់ស្ពឺដើម្បីដោះស្រាយតាមច្បាប់៕

មតិយោបល់