ភ្នំពេញៈ ស្ត្រីម្នាក់បានលោតសម្លាប់ខ្លួនពីលើអគារផ្សារទំនើប AEON 2 សែនសុខ បណ្តាយអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលស្ថិតនៅក្នុងផ្សារទំនើប AEON 2 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបង្កការភ្ញាក់ផ្អើលកាកពីវេលាម៉ោង១២ និង០០នាទី ថ្ងៃត្រង់ទី១៧ ខែសីហា ឆ្នាំ២០១៩។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថា នេះជាករណីធ្វើអត្តឃាតដោយខ្លួនឯង ដោយមុនពេលស្លាប់ ស្ត្រីរូបនេះបានផ្ញើសារទៅប្តីថា “ចាំជួបគ្នាជាតិក្រោយ” ។
សូមបញ្ជាក់ថា ពេលនេះសមត្ថកិច្ចកំពុងស៊ើបអង្កេត ដោយពុំទាន់អាចបញ្ជាក់បានពីព័ត៌មានលម្អិតថាមកពីអ្វីឲ្យប្រាកដ៏នោះទេ៕
មតិយោបល់