ក្រុមតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលថៃដែលបានធ្វើការហែរទៅដល់វិមានឯករាជ្យនៃទីក្រុងបាងកកកាលពីថ្ងៃអាទិត្យម្សិលមិញនៅតែបញ្ជាក់ថាខ្លួននឹងមិនចូលរួមក្នុងការបោះឆ្នោតសាជាថ្មីនាខែកុម្ភនេះឡើយ។
ក្រុមប្រឆាំងដែលនៅពីក្រោយដោយគណបក្សប្រឆាំងដ៏ធំរបស់ថៃគីគណបក្សប្រជាធិតេយ្យបានបន្តការតវ៉ាប្រឆាំងនិងដង្ហែរតាមផ្លូវនានានៅក្នុងទីក្រុងនិងបន្តអំពាវនាវឲ្យមានការចូលរូមកាន់តែច្រើននៃក្រុមបាតុករដើម្បីបន្តការស្នើរសុំឲ្យមានការដើរចេញនៃរដ្ឋាភិបាលសព្វថ្ងៃក្រោមការគ្រប់គ្រង់របស់ប្អូនស្រីរបស់អតីតមេដឹកនាំដែលត្រូវបានគេធ្វើរដ្ឋប្រហារលោកថាក់ស៊ីនស៊ីណាវ៉ាត្រាលោកស្រីយីងឡាក់និងធ្វើការស្នើរឲ្យមានកំណែទម្រង់សាជាថ្មីនឹងផែ្នកនយោបាយក្នុងស្រុក។
បើទោះបីជាយ៉ាងណាក្តីនៅមិនទាន់មានការឆ្លើយតបណាមួយពីសំណាក់ក្រុមរដ្ឋាភិបាលនៅឡើយបើទោះបីជារដ្ឋាភិបាលនេះបានព្យាយាមរំលាយដើម្បីឲ្យមានការបោះឆ្នោតសាជាថ្មីខាងមុខនេះក៏ដោយ៕
មតិយោបល់