ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយដឹកឥដ្ឋឡើងជែងគេជ្រុលទៅបុកបាឡែនរងរបួសធ្ងន់ម្នាក់

បាត់ដំបងៈ នៅវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩លើផ្លូវជាតិលេខ៥ក្រុមទី៣០ភូមិអូរញ
ឃុំបឹងព្រីងស្រុកថ្មគោលមានករណីគ្រោះថ្នាក់ចរាចររវាងរថយន្តនិងរថយន្តគឺរថយន្តដឹកឥដ្ឋម៉ាកហ៊ីយ៉ាន់ដាយពណ៌ស
ពាក់ផ្លាកលេខ.៣៨៣១បើកបរក្នុងទិសដៅពីត្បូងឆ្ពោះទៅជើងដល់ចំណុចកើតហេតុបានឡើងជែងរថយន្តពីមុខទិសដៅស្របគ្នាបានជ្រុលចង្កូតទៅបុករថយន្តម៉ាកកាម៉ារីបាឡែនពណ៌មាសពាក់ផ្លាកលេខបាត់ដំបង២A.៩៥៧៧បើកបរក្នុងទិស
ដៅផ្ទុយគ្នាពីជើងទៅត្បូងបណ្តាលឲ្យអ្នកបើកបររថយន្តម៉ាកកាម៉ារីរងរបួសធ្ងន់ចំណែកអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ
បានរត់គេចខ្លួនបាត់។អ្នកបើកបររយន្តម៉ាកហ៊ីយ៉ាន់ដាយឈ្មោះជា ភេទប្រុសអាយុ៣៨ឆ្នាំនៅភូមិបញ្ញាឃុំកំពង់ព្រះ ស្រុក
សង្កែ ខេត្តបាត់ដំបង រត់គេចខ្លួនបាត់។

សមត្ថកិច្ចឲ្យដឹងថាអ្នកបើកបររថយន្តកាម៉ារីឈ្មោះភី សុខា ភេទប្រុសអាយុ៤០ឆ្នាំនៅភូមិវត្តរំដួលសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងរងរបួសធ្ងន់ករណីនេះកម្លាំងជំនាញស្រុកថ្មគោលបានសង្រ្គោះអ្នករងរបួសទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោលនិងបានធ្វើការវាស់វែងត្រឹមត្រូវ រួចបានដកហូតវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់