ព័ត៌មានជាតិ

រថយន្តថយក្រោយមិនប្រយ័ត្នបណ្តាលឲ្យកិនក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗ

មណ្ឌលគិរី: យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២១នា វេលាម៉ោង១០និង១៨នាទីព្រឹកមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងស្ថិតនៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យស្រុកអូររាំងខេត្តមណ្ឌលគិរី។

រថយន្តបង្កម៉ាកHYUNDAI MIGHTYពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ3F3371 អ្នកបើកបររថយន្តមានឈ្មោះកែម សុផាភេទប្រុសអាយុ១៨ឆ្នាំមានទីលំនៅបច្ចុប្បន្នរស់នៅភូមិពន្ធជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

អ្នករួមដំណើរ០១នាក់មានឈ្មោះញិល សង់ ភេទប្រុស អាយុ៣០ឆ្នាំមានទីលំបច្ចុប្បន្ននៅភូមិមុសក្រាស់ ឃុំមេមត់ស្រុកមេម៉ត់ខេត្កំពង់ចាម។

មូលហេតុដោយអ្នកបើកបរខ្វះការប្រុងប្រយ័ត្ននិងខុសបច្ចេកទេសបណ្តាឲ្យរថយន្តរអិលថយក្រោយជាន់ហ្វ្រាំងមិនស៊ីបណ្តាលឲ្យកិនក្មេងប្រុសម្នាក់ដែលកំពុងដេកក្នុងអង្រឹងខាងមុខផ្ទះស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះសឿន កក្ដដា ភេទប្រុសអាយុ១៥ខែ បច្ចុប្បន្នជនបង្កនិងរថយន្តត្រូវបានកម្លាំងសមត្ថកិច្ចស្រុកអូររាំងធ្វើកាចាប់ឃាត់ខ្លួននឹងបានកសាងសំណុំរឿងដើម្បីបន្តនិតិវិធីច្បាប់ រីឯសពកុមាររងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកអូរាំងប្រគល់អោឪពុកម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី។

 

មតិយោបល់