ព័ត៌មានជាតិ

Update៖ នៅតែមួយថ្ងៃទៀតទេស្រាប់តែគាត់ជួបរឿងនឹកស្មានមិនដល់!

ភ្នំពេញ:

គួរឱ្យអាសូរ ណាស់យុវតី ដែលជាបេក្ខជន ត្រូវប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុយិភូមិ ម្នាក់ត្រូវរថយន្ត ដឹកឥដ្ឋ បុកពីក្រោយ បណ្តាលឱ្យស្លាប់ នៅនឹងកន្លែងខណ:ជិះម៉ូតូ ជាមួយឪពុក ទៅពិនិត្យ ឈ្មោះប្រឡង ។

ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នេះ បានកើតឡើង កាលពីវេលាព្រឹក ថ្ងៃទី ១៨ ខែសីហា នេះ នៅចំណុច តាមបណ្តោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សមត្ថកិច្ច ឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ អ៊ុយ លីលី អាយុ១៨ឆ្នាំ ជា សិស្សនៅ វិទ្យា ល័យ សិរីមង្គលរកាកោង ស្នាក់នៅ ភូមិរកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ។ អ្នកបើកបររថយន្ត ឈ្មោះ អេ ង ទិ ត្យ ភេទប្រុស អាយុ ២២ ឆ្នាំ មាន លំនៅ ភូមិ ព្រៃ ស្បូវ ឃុំ នរាយ ស្រុក ឈូក ខេត្តកំពត ។

មុនកើតហេតុ យុវតីខាងលើ បានជិះម៉ូតូ ជាមួយឪពុកម៉ាកហុង ដាឌ្រីមសង់ សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ ១AQ-៧០៧០ ទៅពិនិត្យ ឈ្មោះប្រឡងសម្រាប់ ស្អែកនេះ នៅមណ្ឌលប្រឡងមួយក្នុងក្រុងតាខ្មៅ ។ ស្រាប់តែមកដល់ ចំណុចកើតហេតុ ឪពុករបស់យុវតី ខាងលើ បានឈប់នៅកន្លែងភ្លើងសញ្ញាចរាចរណ៍ តែដោយសារ រថយន្តដឹកឥដ្ឋ ពេលមកដល់ កន្លែងភ្លើង សញ្ញាចរាចរណ៍ មិនបន្ថយល្បឿន ក៏ជ្រុលទៅបុកម៉ូតូ ពីក្រោយ បណ្តាលឱ្យស្លាប់ នៅនឹងកន្លែង តែម្តង ខណ:ឪពុក ត្រឹមរងរបួស តែប៉ុណ្ណោះ ។

ក្រោយកើតហេតុសមត្ថកិច្ច បានឃាត់រថយន្ត រួមទាំង អ្នកបើកបរ និងប្រមូលវត្ថុតាង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំ ការដោះស្រាយតាមច្បាប់ជាក្រោយ ៕

មតិយោបល់