ផ្ទះ ព័ត៌មានជាតិ ឃាត់ខ្លួនយុវជ...

ឃាត់ខ្លួនយុវជនម្នាក់ ករណីឆក់កាបូប

0

ភ្នំពេញ: នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២១និង២០នាទី នគរបាលប៉ស្តិ៍ទឹកល្អក់ទី១ បានឃាត់ខ្លួនជនសង្ស័យ
ចំនួនម្នាក់ ចំណុចលើដងផ្លូវR5 (ម្តុំបឹងកក់) ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ពីបទលួចមានស្ថានទម្ងន់ទោស
(ឆក់កាបូបយួរដែលនៅក្នុងនោះមានលុយចំនួន៥០០$(ប្រាំរយដុល្លារអាមេរិច ;ទូរស័ព្ទចំនួន០១គ្រឿង ម៉ាកសាំស៊ុង A-50 ពណ៌ខ្មៅ កាបូបដៃចំនួន ០២ និង លិខិតឆ្លងដែនប្រទេសកម្ពុជាចំនួន ០១ក្បាល ) ប្រព្រឹត្តថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២១និង០០នាទី នៅចំណុច
លើដងផ្លូវលេខ២៥៧ កែង១៣៨z ក្រុមទី២៨ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ស៊ុយ ទ្រី ហៅ ទ្រី ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៩ បេអឺអង នៃវិទ្យាល័យឬស្សីកែវ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូត័ម៉ែត្រ លេខ៦ ខណ្ឌឬស្សីកែវ រាជធានីពេញ។

វត្ថុតាងចាប់យករួមមាន៖
– ម៉ូតូចំនួន ០១គ្រឿងម៉ាកHonda ស៊េរីឆ្នាំផលិត២០១០ លេខតួនិងម៉ាស៊ីន 8508967(ជារបស់ជនសង្ស័យ)។
– កាបូបយួរពណ៌កាកអំពៅចំនួន០១ ,លុយដុល្លាចំនួន៥០០$ ,ទូរស័ព្ទចំនួន០១គ្រឿងម៉ាកសាំស៊ុង A-50 ពណ៌ខ្មៅ និងលិខិត
ឆ្លងដែនកម្ពុជាចំនួន០១ក្បាល។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ចាត់ការតាមនិតិវិធីច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.