ព័ត៌មានជាតិ

ក្មេងស្ទាវដេញវាយគ្នាតាមផ្លូវសាធារណៈ បង្កការចលាចលឃាត់បានទាំងសងខាង

ភ្នំពេញ: ក្មេងទំនើងដេញវាយគ្នាតាមផ្លូវសាធារណ: នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី ត្រង់ចំណុចតាមបណ្តោយផ្លូវ ចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ភាគីទី១៖
១.ឈ្មោះ ខេង ឈីវ ភេទប្រុសអាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
២.ឈ្មោះ ផុន ម៉ៅ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងដកហូត៖ ខ្សែក្រវ៉ាត់ចំនួន២ និងម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី០១០ ស្លាកលេខPP 1AP-6315 របស់ ខេង ឈីវ។

ភាគីទី២៖
១.ឈ្មោះ ចែម យី ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរជាងធ្វើតុទូ ស្នាក់នៅឃ្លាំងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។
ទី២.ឈ្មោះ អឿត អៀត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងធ្វើតុទូ ស្នាក់នៅឃ្លាំងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។

វត្ថុតាងដកហូត៖ ម៉ូតូមួយគ្រឿងម៉ាក ហុងដា MSX ពណ៌ខ្មៅ ស្លាកលេខ PP 1GS-2028 ជារបស់ឈ្មោះ ចែម យី។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ ផ្នែកជំនាញនៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនិតិវិធី៕

មតិយោបល់