សៀមរាប: នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨-២០១៩ ក្នុងក្រុងសៀមរាបទាំង១៣មណ្ឌល បានចាប់ផ្តើមដំណើរការហើយ ដែលការប្រឡងនេះ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្អែកនេះ។
បេក្ខជន បេក្ខនារី ដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះក្នុងក្រុង មានចំនួន ៨.៤២៨នាក់ ក្នុងនោះស្រីចំនួន ៤.៦៨៩នាក់ មាន១៣ មណ្ឌល ស្មើនឹង៣៨៤ បន្ទប់ចែកចេញជា២ ផ្នែក គឺ ៖ ទី១. ផ្នែកវិទ្យាសាស្ត្រពិត មាន៤មណ្ឌល ស្មើនឹង ១១៨បន្ទប់ មានបេក្ខជនចំនួន ២.៩៤៤ នាក់ ក្នុងនោះស្រីមានចំនួន ១.៧០៧នាក់ និង ទី២. ផ្នែកវិទ្យាសាស្ត្រសង្គម មាន០៩មណ្ឌល ស្មើនឹង១៣០ បន្ទប់ មានបេក្ខជនចំនួន៥.៧៧០នាក់ ។
ជាមួយគ្នានេះ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពក្រុងសៀមរាប ជាច្រើននាក់ បានចូលរួមសហការណ៍ជាមួយអង្គភាពពាក់ព័ន្ធ ដាក់ពង្រាយ នៅតាមមណ្ឌលប្រឡងទាំង១៣មណ្ឌល ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈទូទៅ ជូនគណកម្មការ និងបេក្ខជន ទាំងអស់ដែលចូលរួមប្រឡងផងដែរ។
សូមជូនពរដល់ បេក្ខជន ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះទាំងអស់ សូមឲ្យជាប់ គ្រប់ៗគ្នា៕
មតិយោបល់