ព័ត៌មានជាតិ

សណ្តាប់ធ្នាប់ សាលាខណ្ឌកំបូលម្នាក់ ត្រូវជនសង្ស័យយក កាំភ្លើងខ្លីភ្ជង់យកម៉ូតូទៅបាត់

ភ្នំពេញ: នៅថ្ងៃទី ១៨ ខែសីហា ២០១៩ វេលាម៉ោង៦និង១៥នាទីព្រឹក ចំណុចផ្លូវបេតុង ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានករណីលួចមានស្ថានទម្ងន់ទោស
(ប្រើកាំភ្លើងខ្លីភ្ជង់យកម៉ូតូ) បង្កឡើដោយជនសង្ស័យស៊ីវិលម្នាក់ ប្រដាប់ដោយកាំភ្លើងខ្លី១ដើម មិនស្គាល់ម៉ាក មធ្យោបាយម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី០១៧ គ្មានស្លាកលេខ ។

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភិនភាគ កម្ពស់ប្រហែល១.៦៣ម រាងស្តើង ពាក់អាវធំខ្មៅ និងពាក់ពួកសុវត្ថិភាព ខ្មៅ រត់គេចខ្លួន។

ចំណែកជនរងគ្រោះឈ្មោះ អ៊ីន សារ៉េត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរសណ្តាប់ធ្នាប់ សាលាខណ្ឌកំបូល មានទីលំនៅភូមិតាពូង សង្កាត់ស្នោរ ខណ្ឌកំបូល ។

បាត់បង់ម៉ូតូមួយគ្រឿង ម៉ាកហុងដាសេឌ្រីមសង់ សេ១២៥ ពណ៍ខ្មៅ ស៊េរី ២០១១ ពាក់ស្លាកភ្នំពេញ 1AY-6822 ជារបស់ជនរងគ្រោះ។

បន្សល់ទុក៖ ម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី០១៧ គ្មានស្លាកលេខ៕

មតិយោបល់