ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ករណីបង្ករបួសស្នាម

រតនគិរី: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគបាលឃាត់ខ្លួន ពាក់ព័ន្ធករណីយកបំពង់ដែកទៅលើបុរសម្នាក់ដោយចេតនានៅក្រុងបានលុង។

ករណីឃាត់ខ្លួននេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១៦ នៅត្រង់ចំណុចឃ្លាំងដឹកទំនិញតិចវី ស្ថិតក្នុងភូមិជ័យជម្នះសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ផាន់ សុភិន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករមានទីលំនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ ជនរងគ្រោះឈ្មោះ ភឿន ហៀង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការ រងរបួសធ្ងន់ចំចង្កេះខាងស្ដាំ។

បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ឡាបានសៀក ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

បង្ករបួសស្នាម (1)

បង្ករបួសស្នាម (2)

បង្ករបួសស្នាម (3)

មតិយោបល់