ព័ត៌មានជាតិ

កុំដាច់ចិត្តអូសរំលង ជួយ Share ម្នាក់មួយមក! ទារកទើបកើតបាន ៥ ថ្ងៃ គ្មានលលាដ៍ក្បាល…

ស្ទឹងត្រែងៈ ពិតជាគួរឲ្យសង្វេគណាស់ ស្រ្តីម្នាក់ មានមុខរបរ កសិករ រស់នៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានជីវភាពក្រលំបាក ក្នុងគ្រួសាររបស់គាត់ មានកូនចំនួន៤នាក់ (សុទ្ធតែប្រុស)។

ដោយកូនប្រុសទី៥ ដែលជាទារក ទើបនឹងកើតបានប្រមាណ៥ ថ្ងៃនេះ គឺមានបញ្ហានៅត្រង់ក្បាល គ្មានបង្ហើយក្បាល (ឬលលាដ៍ក្បាល) ចំណែក ម្រាមដៃកំបុតទាំងសងខាង (គឺមានតែមួយថ្នាំងដៃ គ្រប់ម្រាមទាំងសងខាងប៉ុណ្ណោះ)។

អាស្រ័យដូចបានជំរាបខាងលើ សូមអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ជិតឆ្ងាយទាំងអស់ មេត្តាជួយឧបត្ថម្ភគាំទ្រដល់ទារក ក៏ដូចជាគ្រួសារទារកនេះ ដើម្បីឲ្យឪពុកម្តាយ បាននាំទារកនេះ ទៅរកពេទ្យ ដែលមានជំនាញក្នុងមើលថែ ក៏ដូចជាការព្យាបាល ដើម្បីឲ្យទារកនេះ មានសុខភាពល្អ និងធំធាត់ដូចក្មេងដទៃទៀត៕

មតិយោបល់