កណ្ដាលៈ ករណីឆបោក ( ម៉ូតូ )កើតហេតុថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៧.៣០នាទី ចំណុចរមណីដ្ឋានកៀនស្វាយក្រៅ ស្ថិត
ក្នុងភូមិធំ ឃុំភូមិឃុំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ហាន់ សូត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរជាងផ្សារដែក ។
ជនសង្ស័យ ០៣នាក់៖
១-ឈ្មោះ ហង្ស សុខចេង ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរអ្នករាំអកកាដង់(ឃាត់ខ្លួន ) ។
២-មិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល ៣៦ឆ្នាំ មិនស្គាល់ទីលំនៅ (គេចខ្លួន) ។
៣-មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៣២ឆ្នាំ(គេចខ្លួន) ។
សម្ភារៈបាត់បង់៖
-ម៉ូតូហុងដាឌ្រីម១២៥ ស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1GT.54 16 មួយគ្រឿង ។
វត្ថុតាងចាប់យក៖ គ្មាន
សភាពរឿងហេតុ៖នៅថ្ងៃខែឆ្នាំខាងលើ វេលាម៉ោង ១៦.០០នាទី ជនសង្ស័យជាស្ត្រី ២នាក់ បានបបួលជនរងគ្រោះមកលេងវត្តកៀនស្វាយក្រៅ ពេលមកដល់កៀនស្វាយផ្លាហ្សាក៏នាំគ្នាអង្គុយហូបពោតស្ងោរ រួចជនសង្ស័យទី២ បានតេទូរសព្ទ័ហៅជន សង្ស័យទី៣ ឲ្យមកលេងដែរ ពេលជនសង្ស័យទី៣មកដល់ ក៏នាំគ្នាជិះម៉ូតូជនរងគ្រោះ (ជិះទាំង៤នាក់) ទៅអង្គុយលេងផ្ទះទឹកនៅរមណីដ្ឋានវត្តកៀនស្វាយក្រៅ ពេលទៅដល់ជនសង្ស័យជាស្ត្រី ២នាក់ បាននាំគ្នាទៅទិញម្ហូប ចំណែកជនរងគ្រោះ និងជនសង្ស័យទី៣ នៅចាំរោង និងម៉ូតូ ពេលនោះជនសង្ស័យទី៣ បានខ្ចីម៉ូតូជនរងគ្រោះថា ទៅឌុបមេ មកលេងដែររួចក៏ទៅបាត់រហូត ដោយចាំយូរពេកជនរងគ្រោះ និងជនសង្ស័យជាស្ត្រី២នាក់ ក៏បានតេទូរស័ព្ទទៅជនសង្ស័យទី៣ ហើយជនសង្ស័យទី៣ថា ឲ្យមកយកម៉ូតូនៅគល់ស្ពានច្បារអំពៅ ពេលមកដល់ច្បារអំពៅថា ឲ្យទៅយកនៅរង្វង់មូលតាខ្មៅពេលទៅដល់តាខ្មៅប្រាប់ថា ឲ្យទៅយកនៅមុខបន្ទាយអង្គរក្ស ពេលទៅដល់មុខបន្ទាយ ជន សង្ស័យជាស្ត្រីទី២ បានឲ្យជនរងគ្រោះនិងជនសង្ស័យឈ្មោះ ហង្ស សុខចេង ចុះពីលើកង់បី ដោយប្រាប់ថា ខ្លួនទៅយកម៉ូតូឲ្យរួចជនសង្ស័យទី២ ក៏ទៅបាត់ ដោយចាំយូរពេកនិងទាក់ទងទូរសព្ទ័លែងបានជនរងគ្រោះក៏បានតេហៅ
បងប្អូនឲ្យមកយកនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ ហង្ស សុខចេង មកប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ដើម្បីសួរនាំនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ហង្ស សុខចេង ឆ្លើយមិនដឹងមិនស្គាល់ជនសង្ស័យទាំងពីរនាក់នោះទេ គឺស្គាល់តាមទូរស័ព្ទ និងធ្លាប់ទៅហូបមីហឹរនៅផ្សារសុវណ្ណាម្តងជាមួយជនរងគ្រោះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២១និង០០នាទី ។ ជនសង្ស័យឈ្មោះ ហង្ស សុខចេង បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់