កំពង់ចាមៈ សមត្ថកិច្ច បានប្រាប់ Post News ថា កាលពីវេលាម៉ោង ៣ និង១០នាទីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចទូអេធីអឹម (ATM) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករលីមីតធីត ក្នុងភូមិ១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម មានករណីបុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ បានយកប្រអប់បាស់ទៅដាក់ក្នុងទូATM បង្កឱ្យមានការភ្ញាក់ផ្អើល។
សមត្ថកិច្ច បានឲ្យដឹងថា នាវេលាថ្ងៃកើតហេតុ គេឃើញបុរសម្នាក់ ជិះកង់១គ្រឿង មកឈប់នៅទីតាំងខាងលើ ហើយយកប្រអប់បាស់ រួចបើកទ្វារកញ្ចក់យក ទៅដាក់ក្នុងទូរ ATM បន្ទាប់មកបានជិះកង់ចេញទៅទិសខាងត្បូងបាត់ទៅ។
តាមប្រភពប្រជាពលរដ្ឋ បានប្រាប់សមត្ថកិច្ចថា បុរសខាងលើជាមនុស្សមានសតិមិនគ្រប់ ហើយបើតាមចំណាំឃើញទៅដេក ទៅកាន់កន្លែងកើតហេតុជាញឹកញយ៕
មតិយោបល់