ព័ត៌មានជាតិ

កម្លាំងអធិការដ្ឋាននគរបាលចុះបង្កា្រប់ករណីល្បែងជល់មាន់ នៅក្រុងតាខ្មៅ

កណ្ដាល: ករណីបង្ក្រាបល្បែងជល់មាន់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១និង១០នាទី នៅចំណុចមាត់បឹង ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

វត្ថុតាងចាប់យក៖
-មាន់ចំនួន១ក្បាល
-ជញ្ជីងថ្លឹងចំនួន១
-បង់ចងខ្នាយ មាន់ចំនួន១០និងស្កុតរុំមួយចំនួន
-ម៉ូតូចំនួន៣គ្រឿង៖
ទី១.ម៉ូតូម៉ាកសេ១២៥ពណ៌ខ្មៅ ស៊េរី២០១៤ ផ្លាកលេខព្រៃវែង 1G-7369
ទី២.ស្កុបពី ពណ៌ស ស្លាកលេខ 1AQ-7213
ទី៣.សេ១២៥ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1Q-6219 ។

សភាពរឿងហេតុ៖ នៅថ្ងៃកើតហេតុក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា មានករណីជល់មាន់ខាងលើ​ កម្លាំងប៉ុស្តិ៍ និងកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះដល់កន្លែងកើត
ហេតុដើម្បីធ្វើការបង្ក្រាបតែជនសង្ស័យបានរត់គេចខ្លួនអស់ ។

ករណីនេះសមត្ថកិច្ច បន្តធ្វើការស្រាវជ្រាវតាមនីតិវិធី៕

មតិយោបល់