ព័ត៌មានជាតិ

ជនជាតិវៀតណាម ៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីហិង្សាដោយចេតនា

ស្វាយរៀង: កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ផែនការងារអន្តោប្រវេសន៍ បានបញ្ជូនជនសង្ស័យ ០៥នាក់ ជាប់ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា និងបទធ្វើឲ្យខូចខាតដោយចេតនា ទៅសាលាដំបូងខេត្ត នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។

ជនសង្ស័យទាំង ០៥នាក់៖
១.ឈ្មោះ ង្វៀង វ៉ាន់ទន់ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិហាយផុង ឃុំទិនស៊ុន ស្រកអិនណោង ខេត្តហាយផុង
២.ឈ្មោះ ង្វៀង អាន់ទូ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិឱកគង់ ឃុំជិនជី ស្រកថាញ់ហ្វា ខេត្តថាញ់
៣.ឈ្មោះ ឡេ វ៉ាន់លិញ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិហាយចូវ ឃុំហ្វាងផុង ស្រុកថាញ់ហ្វា ខេត្តទិញហ្វា
៤.ឈ្មោះ ឡេ វ៉ាន់ហ្វូត ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិង៉ុកចាវ ឃុំហ្វាងផុង ស្រុកថាញ់ហ្វា ខេត្តទិញហ្វា
និង៥.ឈ្មោះ ង្វៀង អាន់យ៉ុង ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិឌុងវិ ឃុំថាញ់ហ្វា ស្រុកថាញ់ហ្វា ខេត្តទិញហ្វា ប្រទេសវៀតណាម។

ជនសង្ស័យទាំង ០៥នាក់នេះ គឺជាជនជាតិវៀតណាម មានមុខរបរមិនពិតប្រាកដ ដែលជាប់ទាក់ទិនក្នុងករណីហិង្សាដោយចេតនា និងបទធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តិកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០១និង០០នាទី រំលងអធ្រាត្រ នៅចំណុចខាងមុខ ក្លឹបកម្សាន្តស្លាកយីហោ ពន្លឺថ្ងៃ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង៕

មតិយោបល់