ព័ត៌មានជាតិ

រថយន្តយីឌុកបើកលឿនដល់ផ្លូវបត់ សង្ស័យកាច់ចង្កូតមិនទាន់បុកបង្គោលទ្វាររបងបាត់ទៅមុខលែងរួច

ភ្នំពេញៈ រថយន្តឌុកដឹកសំភារៈពេញមួយគ្រឿង បើកបរក្នុងល្បឿនលឿនដល់ផ្លូវបត់ សង្ស័យកាច់ចង្កូតមិនទាន់បុកបង្គោលទ្វាររបងបាក់រលំទ្វារមួយផ្ទាំង កាលពីវេលាម៉ោង៨និង៤នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តយីឌុកធុនធំដឹកសម្ភារៈពេញ ពណ៌ខៀវ មិនឃើញស្លាកលេខ និងមិនត្រូវបានស្គាល់ឈ្មោះអ្នកបើកបរ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តខាងលើ បើកតាមបណ្តោយមហាវិថីឈ្នះឈ្នះ ពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់កន្លែងកើតហេតុ ដែលជាផ្លូវអក្សរតេរវាងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ កាច់ចង្កូតមិនទាន់បានជ្រុលទៅបុកបង្គោលទ្វាររបងដីឡូ បណ្តាលឲ្យបាក់មួយដើមព្រមទាំងខូចខាតរបងនៅជាប់នោះ ហើយរលំទ្វារដែកមួយផ្ទាំង ចំណែករថយន្តបង្កខូចខាតកំណាត់មុខស្ទើរទាំងស្រុង។

បន្ទាប់មកសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ រួចភាគីដំណាងរថយន្តបង្ក និងម្ចាស់របងសម្រួលគ្នាបញ្ចប់រឿង ដោយសុំឲ្យភាគីខាងរថយន្តជួសជុលរបងឡើងវិញ ៕

មតិយោបល់