កំពង់ស្ពឺៈ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង៣៤នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយកំពង់ស្ពឺ(GSK-Feeder3) មូលហេតុបណ្តាលមកពី រន្ទះបាញ់ដាច់ខ្សែបណ្តាញតង់ស្យុងមធ្យម MV ហ្វាAមួយសរសៃ នៅភូមិថ្លុកឈើទាល២ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ តំបន់ខាងត្បូងផ្លូវជាតិលេខ៤ ក្នុងសង្កាត់រកាធំ, សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និង ឃុំវល្លិ៍សរ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្រុមការងារកំពុងជួសជុល និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យឆាប់មានចរន្តប្រើប្រាស់ឡើងវិញផងដែរ៕
មតិយោបល់