ព័ត៌មានជាតិ

ស្ត្រីម្នាក់ស្រវឹងស្រា ខឹងប្ដីស្ដីបន្ទោស ចង.កសម្លាប់ខ្លួន

សៀមរាប: នៅវេលាម៉ោង ១១ និង ៣០នាទីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ មានករណីមនុស្សធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន នៅចំណុចលើផ្ទះ (ឆ្វាលើ) កម្ពស់ ១.៨០ម៉ែត្រ ស្ថិតនៅភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ សាលីន ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិកើតហេតុ មុខរបរកសិករ។

មូលហេតុ៖ ផឹកស្រាស្រវឹង ខឹងប្ដីស្ដីបន្ទោស។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់