ព័ត៌មានជាតិ

កម្មកររបស់ក្រុមហ៊ុន សូម៉ា ម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗចោលប្រពន្ធកូនខណៈពេលកំពុងធ្វើការ

ពោធិ៍សាត់: ភ្លៀងមួយមេមានលាយរន្ទះបាញ់មនុស្សបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្ញើលកាលពីវេលាម៉ោង១និង២០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុច បឹងប្រស្រី ស្ថិតក្នុង ភូមិ ចាយូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
ជនរងគ្រោះមានឈ្មោះ វ៉ែន ណូត អាយុ ៥០ឆ្នាំ ភេទប្រុស
មានទីលំនៅរស់នៅភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
មុនពេលកើតហេតុជនរងគ្រោះបានធ្វើកម្មករ
របស់ ក្រុមហ៊ុន សូម៉ា (ធ្វើ លូ ដាក់ប្រឡាយ) ស្របពេលមានភ្លៀងលាយរន្ទះបាញ់ជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ក្រោយពីមានការពិនិត្យជាក់ស្តែងពីសមត្ថកិច្ចរួច ពេលនេះសព បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់