ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន

កំពង់ឆ្នាំងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា អធិការនគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៧និង៣០នាទី នៅចំណុចព្រែកត្រពាំង ស្ថិតនៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់៖

១/ ឈ្មោះ ចាន់ ផល្លា ភេទប្រុស អាយុ ២៥ឆ្នាំ
២/ ឈ្មោះ រឿន មនោ ភេទប្រុស អាយុ ២៤ឆ្នាំ ជនសង្ស័យទាំង០២នាក់ មានទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ដកហូតវត្ថុតាង ឧបករណ៍ សម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ដាវ ០១ដើម ទូរស័ព្ទ ០១គ្រឿង រីឯថ្នាំញៀនត្រូវបានជនសង្ស័យបំផ្លាញចោលបោះចូលក្នុងទឹក ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់