ព័ត៌មានជាតិ

លុចស៊ីស RX300 បើកលឿនបុកក្បាលរបាំងចែកផ្លូវ បណ្ដាលឲ្យស្លាប់បុរសម្នាក់

កណ្ដាល: កាលពីវេលាម៉ោង២១ និង៣០ នាទីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត១គ្រឿង បើកបុកក្បាលរបាំងចែកផ្លូវ បណ្ដាលឲ្យស្លាប់បុរសម្នាក់ ត្រង់ចំណុចខាងមុខផ្ទះឈ្មោះ គង់ ចន្នា លក់ភេសជ្ជ:គ្រប់ប្រភេទ លើផ្លូវជាតិលេខ២១ នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

រថយន្តបង្កម៉ាក LEXUS RX300 ពណ៌ប្រផេះ ពាក់ស្លាកលេខ កណ្ដាល2C-9757
អ្នកបើករថយន្ត ឈ្មោះ ហេង សេងឡុង ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់ត្រូវបានបងប្អូនដឹកយកទៅធ្វើ បុណ្យតាមប្រពៃណី)

ដំណើររឿង៖ រថយន្តខាងលើ បានបើកធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏បានបុកក្បាល របាំងចែកផ្លូវតែម្ដង បណ្ដាលឲ្យខូតខាត។

ក្រោយកើតហេតុមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ច យកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាន ដើម្បីចាត់ការតាមនិតិវិធី។

មូលហេតុ៖ ម្ចាស់រថយន្តបើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់