ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់ហាងលក់ខោអាវ ស្បែកជើងយីហោ ហ្វេស សិន ៤ល្វែងទាំងព្រឹក សរុបទឹកប្រាក់អស់ ៧ម៉ឺនដុល្លារ នៅខេត្តកណ្ដាល

កណ្ដាលៈ ករណីអគ្គិភយ័ឆាប់ឆេះហាងលក់ខោអាវ ស្បែកជើងយីហោ ហ្វេស សិន ចំនួន ០៤ល្វែង នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៥និង២០នាទី ចំណុចភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល៕
ជនរងគ្រោះឈ្មោះ ពុំ នឿន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរលក់ខោអាវ និងស្បែកជើង (ឆេះខូចខាតអស់ទាំងស្រុង)
ទំហំផ្ទះទទឹង ២០ម៉ែត្រជំរៅ ១៨ម៉ែត្រ ធ្វើអំពីដែកប្រក់សង្ក័សី
ខូចខាតសម្ភារៈរួមមាន៖
-ស្បែកជើងដាក់លក់មួយចំនួនធំ
-ខោអាវដាក់លក់ជាច្រើន
-កាបូបស្ពាយជាច្រើន
-សំភារះប្រើប្រាស់ផ្សេងៗ
-សរុបទឹកប្រាក់៖ចំនួន៧០០០០$(ប្រាំពីរម៉ឺនដុល្លារអាមេរិច)។

មូលហេតុ៖ ផ្ទុះសេខ្សែភ្លើងម្ចាស់ផ្ទះបើកភ្លើងចោល មិននៅហើយទៅធ្វើការនៅហាងខារាអូខេយីហោ (999)
ក្នុងពេលសង្គ្រោះពន្លត់នេះមានឡានទឹករបស់អធិការស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល កងកម្លាំងរបស់អធិការ ប៉ុស្តិ៍រដ្ឋបាល អាវុធហត្ថស្រុកខ្សាច់កណ្ដាល ធ្វើសកម្មភាព ពន្លត់ទប់ទល់ការឆាបចេះនេះបានហើយដោយប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន។

ករណីនេះ មិនបណ្តាលឲ្យមាន គ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ៕

មតិយោបល់