ព័ត៌មានជាតិ

រថយន្តបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងរបួសធ្ងន់ នៅខេត្តតាកែវ

តាកែវ: កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ២ គីឡូម៉ែត្រលេខ៥៧-៥៨ ភូមិស្វាយ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវមានករណីរថយន្ដ ១គ្រឿង បុកជាមួយម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។

យោងតាមប្រភពពីប្រជាបលរដ្ឋប្រាប់ថា រថយន្ដខាងលើមិនស្គាល់ម៉ាក ស្លាកលេខ កណ្ដាល 2A-1528 បានបុកជាមួយម៉ូតូ ១គ្រឿង ទៀតដែលកំពុងជិះគ្នា២នាក់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែង និងនាំយកវត្តុតាងទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់