ភ្នំពេញៈ រថយន្តម៉ក ISUZU មួយគ្រឿងដែលជារថយន្តដឹកដីផ្លែឈើរបស់ក្រុមហ៊ុនម៉ារី បានបើកបុករបាំថ្មចែកទ្រូងផ្លូវ ឡើងទំជាប់នៅនឹងកន្លែងទៅមុនមិនរួចថយក្រោយក៏មិនកើត។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨ និង២០នាទី ថ្ងែទី២៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ពានអាកាសក្បាលថ្នល់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក ISUZU ពាក់ស្លាកលេខ ព្រះសីហនុ2A-0814 បើកក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដលចំណុចកើតហេតុ បើកលឿនពេក ក៏រេចង្កូតជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ ឡើងទំជាប់នៅនឹងកន្លែង ទៅមុខក៏មិនរួច ថយក្រោយក៏មិនកើត បង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅនឹងកន្លែង តែមិនបង្កឲ្យនរណាម្នាក់រងរបួសនោះឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកវាស់វែង យករថយន្តទៅរក្សាទុកនៅការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តមកធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់