ព័ត៌មានជាតិ

សង្ស័យជាមុខសញ្ញា ចែកចាយគ្រឿងញៀន មនុស្ស២នាក់ត្រូវបាននគរបាលចាប់ខ្លួន

(ភ្នំពេញ)៖ កម្លាំងអន្តរាគមន៍នគរបាលខណ្ឌពោធិ៍សែនជ័យ បានល្បាតនៅតាមដងផ្លូវ ក្នុងទឹកដី សង្កាត់ទាំង១០ របស់ខណ្ឌ ពេលនោះស្រាប់តែប្រទះឃើញ ជនសង្ស័យ២នាក់ ដោយមានការសង្ស័យផងនោះ ក៍បានឃាត់ខ្លួនសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ កាលពីមោ៉ង ៨:៣០នាទីយប់ ថ្ងៃទី១៨មេសា ២០១៦។
បើតាមលោកអនុសេនីយ៍ឯក ថេង កុសល នាយប៉ុស្តិ៍រដ្ឋបាលចោមចៅ បានឱ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ វុទ្ធ និងឈ្មោះទីភេទប្រុស មានមុខរបជាកម្មករោងចក្រ ។ ក្រៅពីនោះ សមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿង ម៉ាកឌូប ពណ៏លឿង គ្មានស្លាកលេខ ហើយពេលនេះត្រូវបាន បញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌចាត់ការតាមនិតិវិធី៕

  
  

មតិយោបល់