កំពង់ចាមៈ ជនសង្ស័យប្រុសស្រីចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងនោះស្ត្រីម្នាក់ទើបតែត្រូវដោះលែងចេញពីពន្ធនាគារព្រោះតែគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកក់ និងកម្លាំងសន្តិសុខការពារចំការកៅស៊ូបឹងកេត ចុះបង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះបូរីកម្មករក្រុមហ៊ុនឡុងស្រែង ស្ថិតក្នុងភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោកប៉ាក សុជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់បានឲ្យដឹងថា ការបង្ក្រាបនេះគឺកម្លាំងជំនាញបានប្រើវិធានការញុះញង់ ដើម្បីឃាត់ខ្លួនមុខសញ្ញាចែកចាយ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន៥នាក់ ដែលជនសង្ស័យរួមមាន ១-ឈ្មោះ ណូ ស្មាអែល ហៅពៅ ហៅបូរី ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរឥស្លាម មានទីលំនៅភូមិទី៣ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ បច្ចុប្បន្នដើរស្នាក់នៅគ្រប់កន្លែង។ ២-ឈ្មោះ ណូ ហាប់សោះ ភេទស្រី អាយុ៤២ឆ្នាំ ជាតិខ្មែរឥស្លាម នៅភូមិទីបី៣ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ជាមុខសញ្ញាទើបតែដោះលែងពីពន្ធនាគារ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដដែល។ ៣-ឈ្មោះ អែល អិលវី ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរឥស្លាម នៅភូមិទីបី ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ។ ៤-ឈ្មោះកូប ប៉ាហ្ស៊ី ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរឥស្លាម នៅភូមិទី៣ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ និងទី៥-ឈ្មោះសុង សេង ភេទស្រី អាយុ២៨ឆ្នាំ ជាតិខ្មែរ នៅភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោកបានបន្តថា ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ច រឹបអូសបាននូវវត្ថុតាងរួមមាន ថ្នាំញៀនម្សៅក្រាមចំនួន១កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង សម្ភារៈសេពគ្រឿងញៀនមួយចំនួនទៀត ប្រាក់ញុះញង់ចំនួន ៣៥0 000រៀល ម៉ូតូ១គ្រឿង ម៉ាកC125 ពណ៌ក្រហម ស៊េរីឆ្នាំ២០១០ ឡើងតែម២០១៤ លេខតួនិងលេខម៉ាស៊ីន8500972 ស្លាកលេខ1B-0684 និងទូរសព្ទម៉ាកមេតហ្វូន១គ្រឿងផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕







មតិយោបល់