ព័ត៌មានជាតិ

ចាប់ខ្លួនមនុស្ស២នាក់ នៅក្រុងព្រះសីហនុ ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន

(ព្រះសីហនុ)៖ ជនសង្ស័យ២នាក់ ពាក់ព័ន្ធនិងការចែកចាយ ប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងការិយាល័យជំនាញ ធ្វើការឃាត់ខ្លួន កាលវេលា ម៉ោង០៥ល្ងាច ថ្ងៃទី១៨ខែមេសាឆ្នាំ២០១៦ នៅចំណុចក្រុមទី១១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
 សមត្ថកិច្ចនិយាយថា ជនសង្ស័យទី១មានឈ្មោះ ប៊ុន ឆាយ ហៅតាប៉ៃលើយ ប្រុស អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុមទី១១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ជាអ្នកចែកចាយ ។និងទី២ ឈ្មោះ ឆេង ឡុង ប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្រុមទី១១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ជាអ្នកប្រើប្រាស់។
ក្រោយប្រតិបត្តិការនេះកម្លាំងនគរបាលចាប់យកបានម្សៅក្រាមពណ៏ស ០៤កញ្ចប់តូច ,កញ្ឆាក្រៀម ១កញ្ចប់តូច និងប្រដាប់សេពគ្រឿងញៀនមួយ

សំរាប់ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងនគរបាលក្រុងព្រះសីហនុឃុំខ្លួនបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

  
  
  
  

មតិយោបល់