(វ៉ាស៊ីនតោន)៖ ក្រុមអង្កេតការណ៍របស់អាមេរិក បានអះអាងថា រូបភាពទាំងឡាយពីប្រព័ន្ធ ផ្កាយរណបរបស់កូរ៉េខាងត្បូងនោះ គឺនៅមានកម្រិតនៅឡើយ ដែលវាមិនអាចឲ្យយើងសន្និដ្ឋាន ជារួមថាកូរ៉េខាងជើង កំពុងតែរៀបចំធ្វើតេស្តនុយក្លេអ៊ែរ ជាលើកទី៥ នោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានសិង្ហបុរី នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។
ក្រុមសង្កេតការណ៍របស់អាមេរិក និង កូរ៉េ នៅសកលវិទ្យាល័យ Johns Hopkins បានបង្ហាញការសន្និដ្ឋានផ្សេងពីគ្នាថា បច្ចុប្បន្ននេះកូរ៉េខាងជើង បានអភិវឌ្ឍន៍បច្ចេកវិទ្យា ដ៏ខ្លាំងក្លាជាងមុន ហេតុដូច្នេះការបំភ័ន្តភ្នែកអន្តរជាតិនោះ គឺមិនមែនជារឿងលំបាកឡើយ។
គួរបញ្ជាក់ថាកាលពីថ្ងៃចន្ទ ម្សិលមិញនេះប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ បានប្រាប់គណរដ្ឋមន្ត្រីរបស់ខ្លួនថា ឯកសារពីភ្នាក់ងារសម្ងាត់ បានអះអាងថាទីក្រុងព្យុងយ៉ាង កំពុងតែរៀបចំធ្វើតេស្តអាវុធនុយក្លេអ៊ែរជាថ្មីទៀតហើយ ដូច្នេះសម្ព័ន្ធរបស់ខ្លួនបានត្រៀមប្រុងជើងការ ដើម្បីទប់ទល់៕
មតិយោបល់