ព័ត៌មានជាតិ

ករណីបុរសម្នាក់ឡើងទៅលើដំបូងផ្ទះ បណ្ដាលឲ្យខ្លួនប៉ះខ្សែភ្លើងឆក់ នៅស្រុកជលគិរី

កំពង់ឆ្នាំងៈ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៤៦ នាទីព្រឹក មានករណីឆក់ខ្សែភ្លើង នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ ឆែម ឆេង ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

មូលហេតុ៖ ដោយសារជនរងគ្រោះឡើងទៅព្រំដំបូលផ្ទះរបស់ខ្លួនប៉ះខ្សែភ្លើងបណ្តាលឲ្យឆក់តែម្តង ។

ជនរងគ្រោះត្រូវបានជួយសង្រោះបានទាន់ពេលវេលា ដោយប្រើឡានទឹកនិង ជណ្តើរឡើងទៅជួយយកជនរងគ្រោះពីលើដំបូលផ្ទះ បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពឃុំព្រៃគ្រី៕

មតិយោបល់