ព័ត៌មានជាតិ

ជិះកង់ទៅបោកខោអាវនៅទំនប់ស្រែថ្មី បែជាលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ក្រចេះ: ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១០និង០៥ នាទី មានករណី លង់ទឹកទំនប់ស្រែថ្មីបណ្តាលឲ្យស្លាប់នៅចំនុចភូមិព្រៃគោ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។
ជនរងគ្រោះឈ្មោះ សុខ ប៊ុន្នី ហៅ តាគ្រូ ភេទប្រុស អាយុ45ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិថ្មី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ។
ក្រោយពីសម្ថកិច្ចបានទទួលដំណឹងភ្លាមក៏ចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យសាកសពបានឲ្យដឹងថាសាកពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន មូលហេតុដោយសារគាត់បានជិះកង់ទៅបោកខោអាវនៅទំនប់ស្រែថ្មីគាត់ក៏លង់ទឹកស្លាប់ហើយគាត់តែងតែប្រកាច់ជាញឹកញាប់តាមការបំភ្លឺសាក្សី។ ហើយក៏បានធ្វើការប្រគល់សាកសពជូនទៅឲ្យក្រុមគ្រួសារសពដើម្បីធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់