ព័ត៌មានជាតិ

ជនជាតិអាមេរិកម្នាក់ជា ថៅកែសណ្ឋាគារ លេនឌីញហ្សូន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

សៀមរាបៈ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាវេលាម៉ោង ១១និង២០នាទី ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩ បានឃាត់ខ្លួនជនបរទេសម្នាក់ ពីបទ អំពើអាសប្រឆាំងនឹងអនីតិជន អាយុក្រោម១៥ឆ្នាំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសរូបនេះ មានឈ្មោះ ROBINSON SHAUN EARL ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ អាមេរិក មុខរបរ ថៅកែសណ្ឋាគារ លេនឌីញហ្សូន ស្នាក់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បច្ចុប្បន្នជនបរទេសរូបនេះ ត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់