ភ្នំពេញៈ បុរសម្នាក់រួមដំណើរ និងនារីពីរនាក់ទៀត បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន មិនប្រយត្ន័ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលបាក់អស់៣កង់ និងរងរបួសធ្ងន់តៃកុងរថយន្ត ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ត្រង់ចំណុចលើស្ពាន៥មករា ក្នុងសង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរដោយនារីពីរនាក់ទៀត បានបើករថយន្តម៉ាក TOVOTA PRIUS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-7284 ធ្វើដំណើរពីកើតទៅលិចបោះពួយយ៉ាងលឿន បានបើកឡើងលើស្ពាន៥មករា។ មកដល់ចំណុចកើត បានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់ដួលរៀបដល់ដី ចំណែករថយន្តព្យាយាមបើកទៅមុខ ប្រមាណ៥០ម៉ែត្រ ក៏ដាច់កង់មុខផ្នែកខាងស្ដាំ ទៅមុខលែងរួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញ ចុះវាស់វែងស្ទូចរថយន្តបង្ក ទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់