ព័ត៌មានជាតិ

ជនបរទេសម្នាក់ ដេកស្លាប់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ព្រះសីហនុៈ កាលពីវេលាម៉ោង ៦និង៥០នាទីល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ មានករណីជនបរទេសម្នាក់ បានស្លាប់ នៅចំណុចមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ស្ថិតនៅក្រុម០៦ ភូមិ០៤ សង្កាត់លេខ០៤ ក្រុង/ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ ZHENG YUNLONG ភេទប្រុស អាយុ ៧១ឆ្នាំ សញ្ជាតិចិន មុខរបរ អ្នកទេសចរណ៍ ស្នាក់នៅសណ្ឋាគារកាស៊ីណូ វិមានខ្សាច់សរ។

សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។

ក្រោយធ្វើកោសល្យវិច័យរួច សពជនរងគ្រោះ ត្រូវបានដឹកបញ្ជូន តាមរថយន្តទៅភ្នំពេញ ដើម្បីរក្សាទុកនៅក្រុមហ៊ុន YIM FUNERAL SERVIC៕

មតិយោបល់