ភ្នំពេញៈ បុរសម្នាក់ បានយកខ្សែអង្រឹងចង.ក សម្លាប់ខ្លួននៅក្នុងបន្ទប់ស្នាក់នៅ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃពុធទី២១ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្សារ អ៊ី អន ក្នុងដីឡូមួយកន្លែង ដែលក្រុមហ៊ុនសាងសង់ជាបន្ទប់ៗ ឲ្យកម្មកសំណងស្នាក់នៅ ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ហេង ចាន់ទ្រា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិខ្វាវលិច ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ (ស្លាប់) មានប្រពន្ធពោះធំ៨ខែជាង ទៅស្រុករង់ចាំឆ្លងទន្លេ។
យោងតាមសម្តីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញពីរនាក់ប្តីប្រពន្ធ ដើររកបន្ទប់ដេក
ខណៈមកដល់បន្ទប់កន្លែងកើតហេតុខាងលើ ក៏រុញទ្វារបន្ទប់
មើលក៏ស្រាប់តែឃើញជនរងគ្រោះខាងលើចង.ក និងខ្សែអង្រឹង ភ្ជាប់ទៅនិងធ្នឹមឈើខាងលើ ជាប់និងដំបូលស្លាប់បាត់ទៅហើយ។
ប្រភពដដែលបានបន្តទៀតថា ពេលឃើញបែបនេះ ពីរនាក់ប្តីប្រពន្ធភ័យស្លន់ស្លោ ស្រែកប្រាប់គេឯង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុ
ហើយក៏ទាក់ទង់ខាងជំនាញ មកធ្វើកោសល្យវិច័យ។
តាមសម្តីអ្នករស់នៅជិតបន្ទប់ បានប្រាប់ថា ជនរងគ្រោះជាមនុស្សញៀនថ្នាំជាយូរមកហើយ មិនដែលឃើញ ធ្វើការអីនោះទេ បានប្រពន្ធដើរបោកខោអាវឲ្យគេបានលុយគ្រាន់ចាយ ។ មុនកើតហេតុ២ថ្ងៃ ប្រពន្ធបានសុំទៅស្រុកកំណើត ដើម្បីរង់ចាំឆ្លងទន្លេ ពីព្រោះជិតដល់ថ្ងៃកើតកូនហើយ ឲ្យប្តីទៅដែលតែប្តីមិនព្រមទៅ ហើយមកចង.ក ស្លាប់បែបនេះទៅវិញ។
ក្រោយសមត្ថកិច្ច ត្រួតពិនិត្យរួច ទើបដឹងថាពិតជាដោយធ្វើអត្តឃាតប្រាកដមែន រួចក៏ធ្វើកំណត់ហេតុ ហើយប្រគល់សពឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា៕
មតិយោបល់