ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ ករណីលួចស្លាកលេខរថយន្ត

ភ្នំពេញ: អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពីបទលួច (លួចស្លាកលេខ រថយន្តម៉ាកព្រូស) និងបទទទួលផលចោរកម្ម កើតហេតុនៅមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១និង៥៥នាទីរំលងអាធ្រាត្រ កម្លាំងរបស់អធិការនគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែងពី បទលួច (លួចស្លាកលេខរថយន្តម៉ាកព្រូស) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២A ផ្លូវលេខ៣៩៥ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានធ្វើការ ស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ទៀត ជាអ្នកទទួលផលចោរកម្ម ទិញស្លាកលេខរថយន្តពាក់ព័ន្ធអំពើលួច ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅ២ទីតាំងផ្សេងគ្នា។

ជនសង្ស័យឃាត់ខ្លួន៖
១-ឈ្មោះ ម៉ែន វិចិត្រ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម ជាអ្នកលួចស្លាកលេខឡាន។
២-ឈ្មោះ សុខ ជា ហៅ យឿង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ជាអ្នកទទួលផលចោរកម្ម (ទិញស្លាកលេខរថយន្តពាក់ព័ន្ធអំពើលួច)។
៣-ឈ្មោះ សេន សឿន ហៅតាម៉ាប់ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី (PassApp) (ជាអ្នកទទួលផលចោរកម្ម (ទិញស្លាកលេខរថយន្តពាក់ព័ន្ធអំពើលួច)៕

មតិយោបល់