ព័ត៌មានជាតិ

ករណីអគិ្គភ័យឆេះភោជនីយដ្ឋានកន្លែងថ្មីបណ្តាលអោយមានមនុស្សស្លាប់២នាក់និងរងរបួស១នាក់

រាជធានី ភ្នំពេញ (ព័ត៌មាន លម្អិត ) នៅវេលាម៉ោង ១០:៤៥ នាទីព្រឹក ថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មាន ករណីអគ្គីភ័យ មួយកន្លែងកើតឡើងនៅចំណុច ភោជនីយដ្ឋាន ឈ្មោះ កន្លែងថី្ម ផ្លូវ១៣៨ ក្រុម៤១ ភូមិ២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ហុក ទ្រី ភេទ ប្រុស អាយុ ៣១ ឆាំ្ន សញ្ជាតិ ខែ្មរ មុខរបរ ម្ចាស់ហាង ។
១.ជនរងគ្រោះ ឈ្មោះ កែប ប៉ូលីន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ស្រុកកំណើត ឃុំឈើទោល ស្រុកបាណន់ ខេត្តបាត់ដំបង
២.ជនរងគ្រោះ ឈ្មោះ ឈឹម ស្រីផល ភេទស្រី អាយុ២៨ឆ្នាំ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
+ មូលហេតុ: បណ្តាល មក ពី ជាងផ្សារដែកបង្ករជាអគ្គីភ័យតែម្តង ។
– ប្រភេទសំណង់: ថ្មបេងតុងប្រក់សង្ក័សីទំហំ ២០ម៉ែត្រ X ១៩ម៉ែត្រ ។
– ខូចខាតសម្ភារៈ ម៉ូតូចំនួន២ គ្រឿង សំភារះក្នុងហាងមួយចំនួននឹងពុំបណ្ដាលអោយឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

  • ស្លាប់ មនុស្ស : ចំនួន២ នាក់ ។
  • របួស មនុស្ស : របួស ចំនួន១ នាក់ ។

 

មតិយោបល់