ក្តីស្រឡាញ់ដែលអស្ចារ្យ ដែលគូស្នេហ៍គ្រប់រូបប្រាថ្នាចង់បាននោះគឺការយល់ចិត្តគ្នាទៅវិញទៅមក។ ប៉ុន្តែខណៈពេលដែលមនុស្សស្រីមានភាពស្ទាក់ស្ទើរក្នុងការបង្ហាញថានាងកំពុងត្រូវការភាពសុខស្រួល វាពិបាកក្នុងការហាមាត់និយាយប្រាប់អ្នកណាស់។ ហេតុនេះហើយអ្នកត្រូវតែដឹងនៅពេលដែលនាងចង់បានភាពកក់ក្តៅពីអ្នក។
កែវភ្នែក
នៅពេលដែលនាងសញ៉ូភ្នែកច្រើនដងខុសពីធម្មតា បញ្ជាកថានាងចង់ទទួលបានការយកចិត្តទុកដាក់ពីអ្នក។ លើសពីនេះទៅទៀតប្រសិនបើស្ត្រីមានអារម្មណ៍រំភើបខ្លាំង រាងកាយរបស់អ្នកនឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលយកអារម្មណ៍ត្រេកត្រអាលជាមួយអ្នក។ ប្រសិនបើសម្លឹងមើលបបូរមាត់របស់អ្នក ប្រហែលជានាងកំពុងតែគិតដល់ចំណុចរសើប។ អាស្រ័យហេតុនេះហើយអ្នកគួរតែចាប់អារម្មណ៍ទៅលើក្រសែភ្នែករបស់នាង ដើម្បីបំពេញតាមតម្រូវការដែលនាងចង់បាន។
កម្រិតដង្ហើម
ពេលដែលអ្នកដឹងថានាងត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ “ការប្រយុទ្ធ” អ្នកគួរតែយកចិត្តទុកដាក់ការដកដង្ហើមរបស់នាង។ ជាធម្មតានៅពេលដែលមិនបានរងផលប៉ះពាល់ដោយអារម្មណ៍ស្ត្រីមានដង្ហើមខ្លី និងរាក់ ប៉ុន្តែនៅពេលដែលអ្នក ឃើញនាងដកដង្ហើមរហ័ស និងជ្រៅៗ គឺជាសញ្ញាបង្ហាញថានាងត្រៀមខ្លួនជាស្រេច ដើម្បីចូលប្រយុទ្ធ។ សញ្ញាមួយផ្សេតទៀត នៅពេលដែលមានអារម្មណ៍អន្ទះអន្ទែង និងសុដន់របស់នាងឡើងតឹង នោះជាពេលដែលនាងនិយាយថា មិនអាចរងចាំបានទៀតទេ។
បបូរមាត់ខុសធម្មតា
នៅពេលដែលស្ត្រីលាបបបូរមាត់សិចស៊ីខុសពីធម្មតា គឺចង់បានភាពទាក់ទាញពីរូបអ្នក។ ជាពិសេសនៅដែលនាងចេះតែចង់ឱប ឬយកក្បាលផ្អែកមកលើស្មារបស់អ្នក រំពេចនោះស្រាប់តែនាងថើបអ្នក។ នេះគឺជាកូនសោដែលឆ្ពោះទៅមុខ ដើម្បីមើលការរួមមេត្រីជាមួយនឹងអ្នក។
កន្លែងរ៉ូមែនទិច
ពេលដែលនាងណាត់ជួបនាក់តែពីរនាក់នៅកន្លែងដែលរ៉ូមែនទិចបំផុត គ្មានអ្វីដែលត្រូវនិយាយឆ្ងាយពីការរួមភេទនោះទេ។ ក្នុងពេលនេះដែរនាងគ្មានគិតអ្វីក្រៅពីរឿងរួមភេទនៅក្នុងខួរក្បាលនោះឡើយ ហើយនេះក៏ជាការទន្ទឹងរងចាំរបស់ប្រុសៗដែរ៕
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដំណឹង
មតិយោបល់