ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តកាមរីគេចពីម៉ូតូ រេចង្កូតជុ្រលធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០៩និង៤៥នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍​ មួយបានកើតឡើង បុរសម្នាក់បើករថយន្តកាមរី ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2C-899១ បើកគេចពីម៉ូតូបណ្ដាលឲ្យរេចង្កូតជ្រុលធ្លាក់ចូល ប្រឡាយទឹកស្អុយ សំណាងល្អគ្មានអ្នករងរបួស ទីតាំងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2C-899១ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ បានបើកគេចពីមួយគ្រឿងមិនស្គាល់ម៉ាក បណ្តាលឲ្យរថយន្តរេចង្កូតជ្រុលទៅធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋនិង កម្លាំងសមត្ថកិច្ច ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ។ ដោយមិនមាន បង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងទ្រព្យសម្បត្តិសាធារណៈនោះ សមត្ថកិច្ចបានអោយម្ចាស់រថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕

មតិយោបល់