ភ្នំពេញៈមុនមួយថ្ងៃនៃការបាញ់សម្លាប់លោក កែម ឡី មានបាតុភូតចម្លែកកើតឡើងលើមេឃ ដែលអាចនិយាយបានថា ជាបាតុភូតដ៏កម្រ ដោយផ្កាយមួយដួង កៀកនឹងព្រះច័ន្ទ ។
លោក វ៉ាយ វិបុល មន្ត្រីស្រាវជ្រាវ ហោរាសាស្ត្រ និងទំនៀមទំលាប់សាសនា បានប្រាប់ Post News នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ឲ្យដឹងថា បើតាមប្រវត្តិផ្កាយ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ រាហូ ជាដើម ហើយផ្កាយដែលស្ថិតក្នុងបាបគ្រោះ គឺ ភពអាទិត្យគឺបាបគ្រោះ ភពផ្កាយអង្គារបាបគ្រោះ សៅរ៍បាបគ្រោះ និងរាហូ ក៏បាបគ្រោះដែរ។
មន្ត្រីស្រាវជ្រាវ ហោរាសាស្ត្រ បន្តថា បើផ្កាយទាំង៤ នេះ អាទិត្យសោយ អង្គារជ្រាយ កាចណាស់ បើសិនជាអង្គារសោយ សៅរ៍ជ្រាយ ក៏កាច់ដែរ ។ សម្រាប់ផ្កាយដែលស្លូតគឺ ចន្ទ ពុធ ព្រហស្បតិ៍ សុក្រ ។មន្ត្រីខាងលើ បន្ថែម។
ជាមួយនឹងគ្នានេះដែរ លោក ក៏បានលើកហេតុផលថា សម្រាប់អ្នកកើតនៅថ្ងៃអង្គារ ភាគច្រើនជាមនុស្សដែលមានចិត្ត មិនសូវត្រជាក់នោះទេ ។
លោក វ៉ាយ វិបុល សួរ Post News ថាតើវាកើតឡើងនៅពេលណា? ខាងសារព័ត៌មានយើង ឆ្លើយថា កើតឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦នៅលើទឹកដីមណ្ឌលគិរី ។
លោកថា «វាជារឿងរំជើបរំជួល តាមបាតុភូត តែខ្ញុំមិនអាចថាម៉េចនោះទេ តែខ្ញុំឃើញបាតុភូតស្រាប់ហើយ ដោយផ្ទាល់ភ្នែក នាខ្ទង់ឆ្នាំ១៩៧០ (មិនចាំឆ្នាំ) ដោយខ្ញុំដើរទៅមើលល្ខោន ដោយឃើញផ្កាយដុះកន្ទុយ ដែលបញ្ជាក់ថា ស្រុកមានសង្គ្រាម លទ្ធផលចុងក្រោយគឺសង្គ្រាមមែន» ។
ដោយឡែកសម្រាប់ រូបភាពដែលក្រុមការងារ Post News យើងថត បាននៅរាត្រីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦មុនលោកកែម ឡី ស្លាប់មួយថ្ងៃ ដែលថតបានលើទឹកដីមណ្ឌលគិរី តាមរយៈកាម៉េរ៉ាទូរស័ព្ទ Huawei P9 នោះលោក មិនអាចបញ្ជាក់ថា វាជាផ្កាយអ្វី ឲ្យប្រាកដទេ ដោយត្រឹមតែដឹងថា ជាគ្រោះ។
បញ្ជាក់ផងដែរថា លោក កែម ឡីត្រូវបានឃាតករ បាញ់ស្លាប់នៅស្តាម៉ាតកាលតិច កាលពីវេលាម៉ោង ៨និង៥០នាទី ព្រឹកថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ ៕
មតិយោបល់