ភ្នំពេញៈ ករណីធ្វើអត្តឃាត ដោយចង.ក សម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ រឿន សុធារិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ២៣៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
បើតាមការអោយដឹងពីម្ដាយជនរងគ្រោះមាន ឈ្មោះ អោម កែវ ភេទស្រី អាយុ៥០ឆ្នាំ បានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុពេលព្រឹករូបគាត់បានចេញពីផ្ទះទៅធ្វើការលាងចានអោយគេនៅតាមហាងចំណែក ជនរងគ្រោះ ជាកូននៅជាមួយប្អូនម្នាក់ទៀតមានជម្ងឺសសៃប្រសាទ ពេលគាត់ (ម្តាយ)មកពីធ្វើការវិញក៏បើកទ្វាចូលក្នុងផ្ទះរួចគោះទ្វាបន្ទប់តែកូនមិនឆ្លើយក៏មើតាមអើតមើលតាមជញ្ជាំងបន្ទប់ស្រាប់តែឃើញជនរងគ្រោះចងករសម្លាប់ខ្លួនបាត់ទៅហើយ ។ ទើបហៅអ្នកជិតខាងអោយមកជួយមើល និង រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍តែម្តង ។
តាមការធ្វើកោស្យវិច័យរបស់សមត្ថកិច្ចជំនាញបញ្ជាក់ថាសពជនរងគ្រោះ ពិតជាស្លាប់ដោយចងករធ្វើអត្តឃាតពិតប្រាដកមែន ( មូលហេតុមានវិបត្តិផ្លូវចិត្តរឿងគ្រួសារ ) ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់