ព្រះសីហនុៈ ក្រោយធ្វើកោសល្យវិច្ចយ័ រួចសមត្ថកិច្ច បញ្ជាក់ថា សាកសពក្មេងស្រីមួយរូប ដែលគេប្រទះឃើញស្លាប់នៅម្តុំកន្លែងកម្សាន្តទឹកធ្លាក់ ក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គឺសង្ស័យស្លាប់ដោយអំពើឃាតកម្ម រំលោភ សម្លាប់។
ក្មេងស្រីរងគ្រោះឈ្មោះ អឿន ស្រីណុច អាយុ១៤ឆ្នាំ ជាសិស្សសាលា រស់នៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបាត់ពីផ្ទះកាលពី រសៀលថ្ងៃ១៧ ខែសីហា ឆ្នាំ២០១៩ រហូតមកដល់រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ ទើបគេបានប្រទះឃើញក្មេងស្រីរូប បានស្លាប់បាត់ទៅហើយ។
ក្រោយពីប្រគល់សាកសពជូនសាច់ញាតិដើម្បីធ្វើបុណ្យ សមត្ថកិច្ចគ្រប់ផ្នែក និងអជ្ញាធរមូលដ្ឋានពាក់ពន្ធ័ក៍បានបើកប្រតិបត្តិការបន្ទាន់ភ្លាមៗដែរ ស្រាវជ្រាវវែកមុខរកជនដៃដល់ដែលធ្វើសកម្មភាពរំលោភ សម្លាប់ក្មេងស្រីរងគ្រោះ យកមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់