ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញនាំយកទៀនវស្សា និងទ័យទានប្រគេនព្រះសង្ឃនៅវត្ត វត្តចំពុះក្អែក

ភ្នំពេញៈ នៅល្ងាចថ្ងៃនេះ ថ្ងៃចូលព្រះវស្សា១រោជ ខែអាសាធ ឆ្នាំវក អដ្ធស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ,មហាឧបាសិកា ប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការជាច្រើនរូបទៀត បានអញ្ជើញនាំយកទៀនព្រះវស្សា និងទ័យទាន ដែលផ្តួចផ្តើមគំនិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន។

ទ័យទានទាំងនោះរួមមាន ទៀនព្រះវស្សា, ទេយ្យវត្ថុ ,ភេសជ្ជៈ ,គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងទីអារាមវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមប្រពៃណីព្រះពុទ្ធសាសនា។

បន្ទាប់ពីវេរប្រគេនទៀនព្រះវស្សា និងគ្រឿងលំដាប់ព្រះវស្សាដល់ព្រះសង្ឃរួច មហាឧសិកាប៊ុន ស៊ាងលី និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញអុជទៀនធូបនៅមុខព្រះអង្គធំក្នុងព្រះវិហារ និងធ្វើបទមនសិការព្រះរតនត្រៃយ៍ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមនុញ្ញផលជូនដល់បុព្វការីជនមាន មាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តានផងដែរ៕

មតិយោបល់