ភ្នំពេញៈ កម្លាំងជំនាញរបស់ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្តែងបានជនសង្ស័យចំនួន ២ នាក់ កាលពីវេលាម៉ោង១១យប់ថ្ងៃទី៩ ខែ សីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងកើតអនុវិទ្យាល័យចតុមុខ ផ្លូវលេខ២១៤ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៧ ករណី៖
ករណីទី១ -អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ ស ) ប្រព្រឹត្តនៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ២៥៨ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ០៨ និង ៣០ នាទី ។
ករណីទី២ -អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបស្ពាយ ពណ៌ ខ្មៅលាយទឹកមាស) នៅចំណុចមុខហាងម៉ាស្សាឆ្នេរមាស ផ្លូវសប៊ិត ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១៥ និង ៣០ នាទី ។
ជនរងគ្រោះ
-ឈ្មោះ MEME THET ភេទ ស្រី អាយុ ៤៨ ឆ្នាំ ជនជាតិ មីយ៉ាន់ម៉ា កាន់លិខិតឆ្លងដែនលេខ MC៨៦៧២១៩ មុខរបរ ទេសចរណ៍ ស្នាក់នៅសណ្ឋាគារតូក្យូអ៊ីន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
សម្ភារៈបាត់បង់
-កាបូបស្ពាយ ពណ៌ ខ្មៅលាយទឹកមាសចំនួន ០១
-លិខិតឆ្លងដែនលេខ MC៨៦៧២១៩ ចំនួន ០១
-ទូរសព្ទ័ដៃម៉ាក IPhone X ពណ៌ ស ស៊ីមកាតលេខ ៩៥៩៤២៥៣៣៦៤២៣ ចំនួន ០១
-ទូរសព្ទ័ដៃម៉ាក Samsung ពណ៌ មាស ស៊ីមកាតលេខ ៩៥៩៧៩៩៦៣៧២៧៤ ចំនួន ០១
-ក្រវិលប្រាក់ចំនួន ០១គូ
-ប្រាក់ដុល្លារ ចំនួន ២០០ ដុល្លារអាមេរិក
ករណីទី៣ -អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន៧ផ្លឹស ពណ៌ខ្មៅ) នៅចំណុច ជិតស្តុបបូកគោក ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២១ និង ០០ នាទី។
ករណីទី៤ -អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ ខ្មៅ) នៅចំណុច ជិតមន្ទីរពេទ្យមេគង្គ ផ្លូវលេខ ៣១០ កែងផ្លូវលេខ ៦៣ សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២២ និង ០០ នាទី។
ករណីទី៥ -អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ) នៅចំណុច ហាងប្រូកលីនភីហ្សា ផ្ទះលេខ ២០ ផ្លូវលេខ ១២៣ ក្រុមទី ៣៥ ភូមិ ៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១៩ និង ៣០ នាទី។
ជនរងគ្រោះ
-ឈ្មោះ DEVNANI KAILASH ភេទ ប្រុស អាយុ ៦៧ ឆ្នាំ ជនជាតិ ឥណ្ឌា កាន់លិខិតឆ្លងដែនលេខ Z២១៤៤៥០៥ មុខរបរ អ្នកជំនួញ ស្នាក់នៅសណ្ឋាគារដាប់ប៊លលីហ្វ ផ្លូវ១២៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សម្ភារបាត់បង់
-កាបូបដៃមួយ
-លិខិតឆ្លងដែនលេខZ២១៤៤៥០៥
-ទូរសព្ទ័ដៃម៉ាកCell Phone ចំនួន ០១គ្រឿង
-ប្រាក់ដុល្លារ ចំនួន ៣៨០ ដុល្លារអាមេរិក និងឯកសារមួយចំនួន ទៀត ។
ករណីទី៦ -អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក HUWEI មិនបានសម្រេច) នៅចំណុចផ្លូវលេខ ១០៥ កែងផ្លូវលេខ ៤២០ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ២២ និង ១០ នាទី ។
ជនសង្ស័យរត់ចោល ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខ្មៅលាយឈាមជ្រូក លេខតួ-លេខម៉ាស៊ីន៩០០១៤៩៥ ពាក់ស្លាកលេខភ្នំពេញ១GO-៥៦៧១ ។
ករណីទី៧ -អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ ទឹកប្រាក់) នៅចំណុចបណ្តោយផ្លូវព្រះមុន្នីវង្ស ជិតតូបលក់កាសែត សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ០២ និង៣០ នាទី។
ជនសង្ស័យឃាត់ខ្លួនបាន រួមមាន៖
១-ឈ្មោះ វិសិដ្ឋ វង្សហមុន្នី ហៅ តឿ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧អា ផ្លូវលេខ២៥៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
២-ឈ្មោះ សំ វិចិត្រ ហៅ ពេជ្រ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក
-ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ឈាមជ្រូក សេរីឆ្នាំ ២០១៧ លេខតួ-លេខម៉ាស៊ីន ៨០១១០១៤ ពាក់ស្លាកលេខ ភ្នំពេញ ១BH-៥៥១៨ និងម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខ្មៅលាយឈាមជ្រូក លេខតួ-លេខម៉ាស៊ីន៩០០១៤៩៥ ពាក់ស្លាកលេខភ្នំពេញ១GO-៥៦៧១ ចាប់យកពីឈ្មោះ សំ វិចិត្រ ហៅ ពេជ្រ
ភស្តុតាងជារបស់ជនរងគ្រោះ ដែលចាប់យកបាន
-ទូរសព្ទ័ដៃម៉ាក Samsung ពណ៌ មាស ស៊ីមកាតលេខ ៩៥៩៧៩៩៦៣៧២៧៤ ចំនួន ០១ ជារបស់ជនរងគ្រោះឈ្មោះ MEME THET ភេទ ស្រី អាយុ ៤៨ ឆ្នាំ ជនជាតិ មីយ៉ាន់ម៉ា។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕
មតិយោបល់