ព័ត៌មានជាតិ

(មានវីដេអូ) លួចរួមមេត្រីជាមួយប្តីមិត្តខ្លួនឯង លុះប្រពន្ធតាមទាន់ ហៅគ្នាមកសាលាសង្កាត់ដោះស្រាយ

ភ្នំពេញ: មិត្តក្បត់មិត្ត បានធ្វើឲ្យស្រ្តីម្នាក់ត្រូវបានមិត្តរបស់ខ្លួនចោទថា បានលបលួចស្រឡាញ់ប្តីរបស់ខ្លួនរហូតប្តឹងទៅដល់សាលាសង្កាត់។ នេះជាជីវិតស្នេហាស្មាមួយអម្រែកពីរ របស់បុរសជើងល្អ និងជាប្តីជើងល្អដែរ ទីបំផុត បែកធ្លាយខណ:ដែលស្រ្តីប្រពន្ធដើមតាមទាន់ហៅនាំគ្នាទៅសាលាសង្កាត់ចោមចៅកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៦។

ភាគីពាក់ព័ន្ធនៅចំពោះមុខមន្រ្តីសាលាសង្កាត់មិនមានភាគីណាហ៊ានប្រាប់ឈ្មោះឲ្យដឹងឲ្យស្គាល់ឡើយ គ្រាន់តែភាគីខាងប្រុស ជាជាងជួសជុលទូរស័ព្ទមានប្រពន្ធ មានទាំងកូនទៅហើយ។តែដោយសារមិនទាន់ស្កប់ អារម្មណ៍តណ្ហាក៏បានបង្កាត់ភ្លើងស្នេហ៍ជាមួយ មិត្តភ័ក្ររបស់ប្រពន្ធ ម្នាក់ទៀត ។

ស្រ្តីដែលគេចោទថា លួចស៊ីប្តីគេនោះ គឺជាស្រ្តីម៉េម៉ាយកូនមួយ តែទោះជាយ៉ាងណាក៏ដោយ ការបិទបាំង នូវសម្ព័ន្ធស្នេហ៍ថ្មីខំលាក់បិទយ៉ាងណាក៏មិនជិតដែរ រហូតលេចឮដល់ ប្រពន្ធដើមតាមទាន់ ហៅនាំគ្នា ទៅដោះស្រាយនៅ សាលាសង្កាត់ចោមចៅ ដើម្បីជជែក រកដំណោះស្រាយ ស្រាយនូវចំណងស្នេហ៍ ដែលមិនអាច លេងល្បែងនេះគ្នា៣នាក់បានឡើយ មិនអាចទទួលយកបានទេ ស្មាមួយ អម្រែកពីរ ត្រូវតែមាននារី ខាងណាម្នាក់ជាអ្នកដើរចេញ៕

//youtu.be/M-MV4ZtyceM
//youtu.be/uya1uADHH6A
//youtu.be/1hZ2UqimnOY

មតិយោបល់